ប្រតិភូសវនកម្មផ្ទៃក្នុង អញ្ជើញត្រួតពិនិត្យការងារ នៅមន្ទីរទំនាក់ទំងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកែប ដឹកនាំដោយឯកឧត្តម ចាន់ កុលបុត្រ

|

ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ចាន់ កុលបុត្រ រដ្ឋលេខាធិការ បានអញ្ជើញដឹកនាំប្រតិភូសវនកម្មផ្ទៃក្នុង ចុះត្រួតពិនិត្យការងារ នៅមន្ទីរទំនាក់ទំងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកែប ដោយបានទទួលលទ្ធផលល្អ អំពី កិច្ចសហការរបស់លោកប្រធានមន្ទីរ និងមន្រ្តីលើការងារត្រួតពិនិត្យ ឯកសាររដ្ឋបាល, ចំណូលចំណាយ, មធ្យោបាយធ្វើដំណើរ, សម្ភារ, ប្រេងឥន្ទនៈ, លទ្ធកម្ម, វត្តមានការងារប្រចាំថ្ងៃ, កង្វះខាតផ្សេងៗ និង ឭការយល់ព្រមរបស់មន្ទីរ ក្នុងការទទួលយកការកែលម្អ ឱ្យបានត្រឹមត្រូវតាមគោលការណ៍ហិរញ្ញវត្ថុ ព្រមទាំងពិនិត្យមើល អាគារមន្ទីរ បន្ទប់ធ្វើការ និង បន្ទប់ទឹក មានលក្ខណៈ សមរម្យ សមស្របជាអគារដ្ឋបាល អាចបំពេញការងារបាន៕

អត្ថបទទាក់ទង