ឯកឧត្តម ណុប ចាន់ណារិន្ទ និងឯកឧត្តម ឈួរ រស្មីឬទ្ធិ រដ្ឋលេខាធិការ ជួយការងាររដ្ឋមន្ត្រី ក្រសួងអធិការកិច្ច លើនាយកដ្ឋានអធិការកិច្ចទី២ បានជួបពិភាក្សា ពិគ្រោះយោបល់ លើការងាររៀបចំសេចក្តីព្រាងផែនការប្រតិបត្តិ មួយចំនួនឲ្យសមស្របទៅនឹងនីតិវិធី នៃតួនាទីភារកិច្ច។

ទីស្តីការក្រសួង, ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ណុប ចាន់ណារិន្ទ និងឯកឧត្តម ឈួរ រស្មីឬទ្ធិ រដ្ឋលេខាធិការ ជួយការងាររដ្ឋមន្ត្រី ក្រសួងអធិការកិច្ច លើនាយកដ្ឋានអធិការកិច្ចទី២ បានជួបពិភាក្សា ពិគ្រោះយោបល់ លើការងាររៀបចំសេចក្តីព្រាងផែនការប្រតិបត្តិ មួយចំនួនឲ្យសមស្របទៅនឹងនីតិវិធី នៃតួនាទីភារកិច្ច។

កិច្ចពិគ្រោះពិភាក្សានេះ មានការចូលរួមពី ឯកឧត្តម យី ម៉ៅ អនុរដ្ឋលេខាធិការ ឯកឧត្តម អ៊ួន ម៉េងឈាន់ អគ្គនាយកអធិការកិច្ច លោក អ៊ុក ថុន អគ្គនាយករងអធិការកិច្ច លោក នាក់ សុខា ប្រធាននាយកដ្ឋានអធិការកិច្ចទី២ និងលោក ខៀវ តាល់ អនុប្រធាននាយកដ្ឋាន៕

អត្ថបទទាក់ទង