កិច្ចប្រជុំស្តីពីលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់នាយកដ្ឋានទទួលពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវ
ព្រឹកថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៤ ឯកឧត្តម ស៊ឹម ស៊ូយុង រដ្ឋលេខាធិការ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់នាយកដ្ឋានទទួលពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវ ដោយមានការចូលរួម ពី ឯកឧត្តម អនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ អគ្គនាយករង ឯកឧត្តមប្រធាននាយកដ្ឋាន និងមន្រ្តីទាំងអស់ក្នុងនាយកដ្ឋាន នៅទីស្តីការក្រសួងអធិការកិច្ច។