ឯកឧត្តម លីវ សុភក្ត្រា ណែនាំដល់ប្រតិភូតាមដានការអនុវត្តច្បាប់ មុននឹងចុះបំពេញបេសកកម្ម

|

ឯកឧត្តម លីវ សុភក្ត្រា រដ្ឋលេខាធិការ បានអញ្ជើញដឹកនាំកិច្ចប្រជុំវឌ្ឍន:ភាពការងាររបស់នាយកដ្ឋានតាមការអនុវត្តច្បាប់ និងណែនាំគណប្រតិភូតាមដានការអនុវត្តច្បាប់ មុននឹងចុះបំពេញបេសកកម្ម គឺសមាជិកប្រតិភូទាំងអស់ត្រូវអអនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់។

កិច្ចប្រជុំនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អួន ម៉េងឈាន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកដ្ឋានអធិការកិច្ច ឯកឧត្តម អគ្គនាយករងអធិការកិច្ច ថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្ត្រីរាជការនៃនាយកដ្ឋានតាមដានការអនុវត្តច្បាប់ នាថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង៕

អត្ថបទទាក់ទង