កិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលស្មារតីអង្គប្រជុំថ្នាក់ដឹកនំាក្រសួងប្រចំាសប្ដាហ៍ និងប្រសាសន៍ណែនំាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងអធិការកិច្ច
នៅទីស្ដីការក្រសួង៖ រសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឆេង សារឿន រដ្ឋលេខាធិការ បានអញ្ជើញដឹកនំាកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលស្មារតីអង្គប្រជុំថ្នាក់ដឹកនំាក្រសួងប្រចំាសប្ដាហ៍ និងប្រសាសន៍ណែនំាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងអធិការកិច្ច កាលពីថ្ងៃទី១៨ ខែមីនា ឆ្នំា២០២៤ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការនាយកដ្ឋានអធិការកិច្ចទី៣ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ លោកអគ្គនាយករងអធិការកិច្ច លោកប្រធាននាយកដ្ឋានអធិការកិច្ចទី៣ ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការទំាងអស់ នៃនាយកដ្ឋានអធិការកិច្ចទី៣ ចំណុះអគ្គនាយកដ្ឋានអធិការកិច្ច នៃក្រសួងអធិការកិច្ច៕
![](https://inspection.gov.kh/wp-content/uploads/2024/03/432668845_826348952868789_8071776075096777362_n-1024x682.jpg)
![](https://inspection.gov.kh/wp-content/uploads/2024/03/432766700_826348922868792_1272654074336813249_n-1024x682.jpg)
![](https://inspection.gov.kh/wp-content/uploads/2024/03/432769502_826349159535435_5976357706763111923_n-1024x682.jpg)
![](https://inspection.gov.kh/wp-content/uploads/2024/03/432784529_826349726202045_7377652023504796477_n-1024x723.jpg)
![](https://inspection.gov.kh/wp-content/uploads/2024/03/434169470_826349286202089_9002687696261712590_n-1024x682.jpg)