កិច្ចប្រជុំថ្នាក់ដឹកនាំ និងមន្រ្តីនាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ និងអង្គភាពលទ្ធកម្ម ដឹកនាំដោយ ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់
ព្រឹកថ្ងៃចន្ទ ១៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ និងមន្រ្តីនាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ និងអង្គភាពលទ្ធកម្ម ដើម្បីតាមដានវឌ្ឍភាពការងារ និងស្តាប់របាយការណ៍សង្ខេប ចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម និងសំណូមពរ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការទទួលបន្ទុកនាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ លោកជំទាវនាយិកាខុទ្ទកាល័យ និងឯកឧត្តម លោកជា អគ្គនាយក អគ្គនាយករង នាយករងខុទ្ទកាល័យ ប្រធាននាយកដ្ឋាន និងប្រធានអង្គភាពលទ្ធកម្ម នៅទីស្តីការក្រសួងអធិការកិច្ច។