ថ្ងៃទី២ ៖ វគ្គបណ្ដុះបណ្ដាលក្រោមប្រធានបទ «សវនកម្មលើសមិទ្ធកម្ម» នៅមជ្ឈមណ្ឌល iCISA នៃសាធារណរដ្ឋឥណ្ឌា
ឯកឧត្តម ថៃ ច័ន្ទរិទ្ធ ទីប្រឹក្សាក្រសួងអធិការកិច្ច បានដឹកនាំប្រតិភូក្រសួងអធិការកិច្ចចូលរួមវគ្គបណ្ដុះបណ្ដាលស្តីពី «សវនកម្មលើសមិទ្ធកម្ម» វគ្គបណ្ដុះបណ្ដាលនេះ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។ ប្រតិភូដែលត្រូវចូលរួមវគ្គបណ្ដុះបណ្ដាលនេះ មានចំនួន ២០រូប នៅមជ្ឈមណ្ឌល iCISA នៃសាធារណរដ្ឋឥណ្ឌា ថ្ងៃអង្គារ ៦កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤។
សូមបញ្ជាក់ថាការបណ្ដុះបណ្ដាលក្នុងថ្ងៃទី២ នេះមានដូចខាងក្រោម ៖
- Performance Audit in SAI : Mandate, Evolution, Practices and Experience, Ms. Suhahha Kumar, DAI (Retd.)
- INTOSA Framework of Professional Pronouncements (IFPP) on Performance, Audit / ISSAIs: Principal and Practices, By Mr. H. Abbas, DG, O/o C&AG of India, New Delhi
- Preparation of Performance Audit guidelines including Audit Design Matrix, By Mr. Rahul Kumar Director, iCISA