វគ្គបណ្តុះបណ្តាលសម្រាប់ក្រសួងអធិការកិច្ច នៃព្រះរាជាណាចក្រកម្ពុជា ស្តីពី «សវនកម្មលើសមិទ្ធកម្ម» នៅមជ្ឈមណ្ឌលអន្ដរជាតិសម្រាប់ប្រព័ន្ធព័ត៌មាននិងសវនកម្ម (iCISA) នៃសាធារណរដ្ឋឥណ្ឌា

|

នាថ្ងៃសុក្រ ១០កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ថៃ ច័ន្ទរិទ្ធ ទីប្រឹក្សាក្រសួងអធិការកិច្ច បានដឹកនាំប្រតិភូនៃក្រសួងអធិការកិច្ច ចំនួន ២០រូប ចូលរួមវគ្គបណ្តុះបណ្តាលសម្រាប់សិក្ខាកាមក្រសួងអធិការកិច្ច នៃព្រះរាជាណាចក្រកម្ពុជា ស្តីពី «សវនកម្មលើសមិទ្ធកម្ម» (ថ្ងៃទី៥) នៅមជ្ឈមណ្ឌលអន្ដរជាតិសម្រាប់ប្រព័ន្ធព័ត៌មាននិងសវនកម្ម (iCISA: International Center for Information Systems & Audit) រដ្ឋអ៊ូតារ ប្រាដែស/ឧត្តរប្រទេស (Uttar Pradesh) សាធារណរដ្ឋឥណ្ឌា ចាប់ពីថ្ងៃទី១៣ ដល់ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។

នៅថ្ងៃទី៥នេះ វគ្គបណ្ដុះបណ្ដាលដ៏មានសារៈសំខាន់នេះ បានផ្ដោតលើខ្លឹមសារប្រធានបទសំខាន់ៗ នៃសវនកម្មលើសមិទ្ធកម្ម ដូចខាងក្រោម៖

១. ករណីសិក្សាស្ដីពីសវនកម្មលើសមិទ្ធកម្ម ក្នុងវិស័យសង្គម៖ ការបង្ការ ការការពារ និងការដោះស្រាយបទឧក្រិដ្ឋកម្មប្រឆាំងនឹងស្ដ្រីនៅរដ្ឋរ៉ាចាស្ថាន (Rajasthan) ធ្វើបទបង្ហាញដោយ លោក Akshy Gopal, Director, O/o the Director General of Audit, Northern Railway, New Delhi

២. សវនកម្មលើសមិទ្ធកម្ម នៃក្រសួងទេសចរណ៍៖ ករណីសិក្សាស្ដីពីគ្រោងការ Swadesh Darshan ធ្វើបទបង្ហាញដោយ លោក Mrinal Chawla CAN-II O/o the C&AG of India, New Delhi៕

អត្ថបទទាក់ទង