វគ្គបណ្តុះបណ្តាលសម្រាប់ក្រសួងអធិការកិច្ច នៃព្រះរាជាណាចក្រកម្ពុជា ស្តីពី «សវនកម្មលើសមិទ្ធកម្ម» នៅមជ្ឈមណ្ឌលអន្ដរជាតិសម្រាប់ប្រព័ន្ធព័ត៌មាននិងសវនកម្ម (iCISA) នៃសាធារណរដ្ឋឥណ្ឌា សម្រាប់ថ្ងៃទី៨

នាថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ថៃ ច័ន្ទរិទ្ធ ទីប្រឹក្សាក្រសួងអធិការកិច្ច និងជាប្រធានប្រតិភូ បានដឹកនាំប្រតិភូនៃក្រសួងអធិការកិច្ច ចំនួន២០រូប ចូលរួមវគ្គបណ្តុះបណ្តាលសម្រាប់សិក្ខាកាមក្រសួងអធិការកិច្ច នៃព្រះរាជាណាចក្រកម្ពុជា ស្តីពី «សវនកម្មលើសមិទ្ធកម្ម» (ថ្ងៃទី៨) នៅមជ្ឈមណ្ឌលអន្ដរជាតិសម្រាប់ប្រព័ន្ធព័ត៌មាននិងសវនកម្ម (iCISA: International Center for Information Systems & Audit) រដ្ឋអ៊ូតារ ប្រាដែស/ឧត្តរប្រទេស (Uttar Pradesh) សាធារណរដ្ឋឥណ្ឌា ចាប់ពីថ្ងៃទី១៣ ដល់ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។

នៅថ្ងៃទី៨ នៃវគ្គបណ្ដុះបណ្ដាលដ៏មានសារៈសំខាន់នេះ បានផ្ដោតលើខ្លឹមសារ/ប្រធានបទសំខាន់ៗ នៃសវនកម្មលើសមិទ្ធកម្ម និងទស្សនកិច្ចសិក្សា ដូចខាងក្រោម៖

១. ឯកឧត្តមប្រធានប្រតិភូ បានអនុញ្ញាតឱ្យសិក្ខាកាមទាំងអស់មានចំណាប់អារម្មណ៍លើការបណ្ដុះបណ្ដាល និងទស្សនកិច្ចសិក្សា

២. សវនកម្មលើសមិទ្ធកម្មនៃវិស័យវាយនភណ្ឌ៖ ករណីសិក្សាស្តីពីគម្រោងការសួនឧទ្យាន វាយនភណ្ឌរួម របស់រដ្ឋាភិបាលសហភាព ក្រសួងវាយនភណ្ឌ (សវនកម្មលើអនុលោមភាព) ធ្វើបទបង្ហាញដោយ លោក Anurag Krishna មន្រ្តីជាន់ខ្ពស់ផ្នែករដ្ឋបាល នៃមជ្ឈមណ្ឌលអន្ដរជាតិសម្រាប់ប្រព័ន្ធព័ត៌មាននិងសវនកម្ម (iCISA: International Center for Information Systems & Audit)៕

អត្ថបទទាក់ទង