វគ្គបណ្តុះបណ្តាលថ្ងៃទី៩ ស្តីពី «សវនកម្មលើសមិទ្ធកម្ម» នៅមជ្ឈមណ្ឌលអន្ដរជាតិសម្រាប់ប្រព័ន្ធព័ត៌មាន និងសវនកម្ម (iCISA) នៃសាធារណរដ្ឋឥណ្ឌា សម្រាប់សិក្ខាកាមក្រសួងអធិការកិច្ច នៃព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តម ថៃ ច័ន្ទរិទ្ធ ទីប្រឹក្សាក្រសួងអធិការកិច្ច និងជាប្រធានប្រតិភូ បានដឹកនាំប្រតិភូនៃក្រសួងអធិការកិច្ចចំនួន២០រូប ចូលរួមវគ្គបណ្តុះបណ្តាលសម្រាប់សិក្ខាកាមក្រសួងអធិការកិច្ច នៃព្រះរាជាណាចក្រកម្ពុជា ស្តីពី «សវនកម្មលើសមិទ្ធកម្ម» នៅមជ្ឈមណ្ឌលអន្ដរជាតិសម្រាប់ប្រព័ន្ធព័ត៌មាននិងសវនកម្ម (iCISA: International Center for Information Systems & Audit) រដ្ឋអ៊ូតារ ប្រាដែស/ឧត្តរប្រទេស (Uttar Pradesh) សាធារណរដ្ឋឥណ្ឌា នាថ្ងៃអង្គារ ១៤កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤។
នៅថ្ងៃទី៩ នៃវគ្គបណ្ដុះបណ្ដាលដ៏មានសារៈសំខាន់នេះ បានផ្ដោតលើខ្លឹមសារ/ប្រធានបទសំខាន់ៗ នៃសវនកម្មលើសមិទ្ធកម្ម ដូចខាងក្រោម៖
១. ករណីសិក្សាស្ដីពីសវនកម្មលើសមិទ្ធកម្មក្នុងវិស័យសេដ្ឋកិច្ច (អាជ្ញាធរដែកថែបឥណ្ឌា) ធ្វើបទបង្ហាញដោយ លោក Runnul Pratap, Director (SMU/PPG), O/o C&AG of India, New Delhi,
២. សវនកម្មលើសមិទ្ធកម្មស្ដីពីលទ្ធផលនៃប្រព័ន្ធធារាសាស្រ្តលើផ្ទៃដី៖ ករណីសិក្សាស្ដីពីការសាងសង់ និងការថែទាំផ្លូវ ដោយនាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធរដ្ឋ ធ្វើបទបង្ហាញដោយ លោក B K Rai, Sr Administrative officer and លោក Anurag Sharma, AAO, O/o PAG (Audit), Allahabad៕