វគ្គបណ្តុះបណ្តាលសម្រាប់ក្រសួងអធិការកិច្ច នៃព្រះរាជាណាចក្រកម្ពុជា ស្តីពី «សវនកម្មលើសមិទ្ធកម្ម» នៅមជ្ឈមណ្ឌលអន្ដរជាតិសម្រាប់ប្រព័ន្ធព័ត៌មាននិងសវនកម្ម (iCISA) នៃសាធារណរដ្ឋឥណ្ឌា ចាប់ពីថ្ងៃទី១៣-២៤ ខែឧសភា ឆ្នាំ២០២៤ សម្រាប់ថ្ងៃទី១០
នាថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ថៃ ច័ន្ទរិទ្ធ ទីប្រឹក្សាក្រសួងអធិការកិច្ច និងជាប្រធានប្រតិភូ បានដឹកនាំប្រតិភូនៃក្រសួងអធិការកិច្ច ចូលរួមវគ្គបណ្តះបណ្តាល ស្តីពី «សវនកម្មលើសមិទ្ធកម្ម» (ថ្ងៃទី១០) នៅមជ្ឈមណ្ឌលអន្ដរជាតិសម្រាប់ប្រព័ន្ធព័ត៌មាននិងសវនកម្ម (iCISA: International Center for Information Systems & Audit) រដ្ឋអ៊ូតារ ប្រាដែស/ឧត្តរប្រទេស (Uttar Pradesh) សាធារណរដ្ឋឥណ្ឌា ចាប់ពីថ្ងៃទី១៣ ដល់ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។
នៅថ្ងៃទី១០ នៃវគ្គបណ្ដុះបណ្ដាលដ៏មានសារៈសំខាន់នេះ បានផ្ដោតលើខ្លឹមសារ/ប្រធានបទសំខាន់ៗ នៃសវនកម្មលើសមិទ្ធកម្ម ដូចខាងក្រោម៖
១. ឯកឧត្តមប្រធានប្រតិភូ បានអនុញ្ញាតឱ្យសិក្ខាកាមទាំងអស់ មានចំណាប់អារម្មណ៍លើការបណ្ដុះបណ្ដាល និងទស្សនកិច្ចសិក្សា
២. ការពិនិត្យតាមដាន និងឥទ្ធិពលនៃសវនកម្ម ធ្វើបទបង្ហាញដោយ លោក Mohd. Parwez Alam Principal Director O/o the C&AG of India, New Delhi៕