ឯកឧត្តមបណ្ឌិត ព្រហ្ម វិចិត្រសុភ័ណ្ឌ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំប្រតិភូក្រសួងអធិការកិច្ច ចូលរួមសិក្ខាសាលាស្ដីពី Effective Ombudsmanship for People’s Livelihood នៅទីក្រុង Nanjing ខេត្ត Jiangsu សាធារណរដ្ឋប្រជាមានិតចិន។
សាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី៩-១២ ខែកញ្ញា ឆ្នាំ២០២៥ – ឯកឧត្តមបណ្ឌិត ព្រហ្ម វិចិត្រសុភ័ណ្ឌ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំប្រតិភូក្រសួងអធិការកិច្ច ចូលរួមសិក្ខាសាលាស្ដីពី Effective Ombudsmanship for People’s Livelihood នៅទីក្រុង Nanjing ខេត្ត Jiangsu សាធារណរដ្ឋប្រជាមានិតចិន។
ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត បានស្នើសុំជួបប្រជុំពិសេសជាមួយលោក Abdul Moiz Bokhari លេខាធិការប្រតិបត្តិនៃសមាគមអាំប៊ុតស៍ម៉ែនអាស៊ី(Asian Ombudsman Association-AOA) ដើម្បីស្វែងយល់អំពី AOA និងបានពិភាក្សាអំពីលទ្ធភាពរបស់ក្រសួងអធិការកិច្ចកម្ពុជាក្នុងការចូលជាសមាជិករបស់ AOA នាពេលអនាគត។ ទន្ទឹមនឹងនោះដែរ ឯកឧត្តមបណ្ឌិត ក៏បានទទួលលិខិតអញ្ជើញពីលោកស្រី Ayesha Hamid ប្រធាន Ombudsman Punjab របស់ប្រទេសប៉ាគីស្ថាន និងជាអនុប្រធានទី២ នៃ International Ombudsman Institute (IOI) ដើម្បីចូលរួមកិច្ចប្រជុំ IOI ប្រចាំតំបន់អាស៊ីឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងឡាហ័រ ប្រទេសប៉ាគីស្ថាន ក្នុងនាមជាអ្នកសង្កេតការ។





