Slide

ពង្រឹងអធិការកិច្ច គឺពង្រឹងទំនុកចិត្ត
មកលើស្ថាប័នសាធារណៈ

previous arrow
next arrow
ព័ត៌មានថ្មីៗ
ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមទទួលគារវកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ ឯកឧត្តម ផូល ខាហ្គាម៉េ (Paul KAGAME) ប្រធានាធិបតីនៃសាធារណរដ្ឋរវ៉ាន់ដា និងភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ នាឱកាសនៃការអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញអម ឯកឧត្តម ផូល ខាហ្គាម៉េ (Paul KAGAME) ប្រធានាធិបតីនៃសាធារណរដ្ឋរវ៉ាន់ដា និងគណៈប្រតិភូជាន់ខ្ពស់ ទទួលព្រះរាជសារអញ្ជើញ និងផ្កាចំនួន២កន្រ្តក ដែលជាព្រះរាជទានរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តម ប្រាក់ ផាន់ណារ៉ា និងឯកឧត្តម អាំង សុផានិត រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការគ្រប់គ្រងធនធានមនុស្ស និងវត្តមានមន្ត្រីរាជការ

ឯកឧត្តម អួន ម៉េងឈាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពង្រឹងប្រសិទ្ធភាពការងារនៃការចុះធ្វើអធិការកិច្ច និងពិនិត្យលើផែនការនៃការត្រៀមចុះអនុវត្តការងារជាក់ស្តែងរបស់គណៈប្រតិភូ

ឯកឧត្ដម ប្រាក់ ផាន់ណារ៉ា រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីផែនការបណ្តុះបណ្តាលមន្ត្រីរាជការរបស់ក្រសួង

ឯកឧត្តមរដ្ឋមន្រ្តី

សកម្មភាពក្រសួង

សេចក្តីជូនដំណឹង

វីដេអូ