សកម្មភាពចុះទំនាក់ទំនងរៀបចំដំឡើងផ្លាកផ្សព្វផ្សាយអប់រំរបស់មន្ទីរអធិការកិច្ចខេត្តកំពង់ចាម
លោក អ៊ិនម៉េងថា អនុប្រធានមន្ទីរអធិការកិច្ចខេត្តកំពង់ចាម បានដឹកនាំមន្ត្រីការិយាល័យដោះស្រាយបណ្តឹង ចុះទំនាក់ទំនងជាមួយលោកនាយកវិទ្យាល័យជំនាន់ថ្មី ដើម្បីរៀបចំដំឡើងផ្លាកផ្សព្វផ្សាយអប់រំក្រោមប្រធានបទ «យកគ្រឿងញៀនធ្វើជាសត្រូវ យកសៀវភៅធ្វើជាមិត្ត» នៅវិទ្យាល័យ ហ៊ុន សែន កំពង់ចាម ស្ថិតក្នុងភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
ខេត្តកំពង់ចាម៖ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦៕




