កិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារប្រចាំសប្ដាហ៍ទី២ ខែឧសភា នៅនាយកដ្ឋានអធិការកិច្ចទី២
ឯកឧត្តម ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការ និងឯកឧត្តម ឈួរ រស្មីឬទ្ធិ រដ្ឋលេខាធិការ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារប្រចាំសប្ដាហ៍ទី២ ខែឧសភា នៅនាយកដ្ឋានអធិការកិច្ចទី២ ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម យី ម៉ៅ អនុរដ្ឋលេខាធិការ ឯកឧត្តម អួន ម៉េងឈាន់ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានអធិការកិច្ច ឯកឧត្តម អ៊ុក ថុន អគ្គនាយករង ព្រមទាំងថ្នាក់ដឹកនាំនាយកដ្ឋន និងមន្រ្តីរាជការក្នុងនាយកដ្ឋានអធិការកិច្ចទី២ផងដែរ នារសៀលថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ទីស្តីការក្រសួងអធិការកិច្ច។