ឯកឧត្តម សេង ម៉េងហុង រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងជានាយកខុទ្ទកាល័យ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច
រាជធានីភ្នំពេញ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ – ឯកឧត្តម សេង ម៉េងហុង រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងជានាយកខុទ្ទកាល័យ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញឧបត្ថម្ភថវិកាជូនកាយរឹទ្ធិជាតិកម្ពុជាដើម្បីគាំទ្រដំណើរការប្រកួតក្រុមភ្លេងកាយរឹទ្ធិថ្នាក់ជាតិ លើកទី២ ក្រោមប្រធានបទ “ភ្លេងកាយរឹទ្ធិដើម្បីមហាវិបុលភាព” នៅទីស្ដីការក្រសួងអធិការកិច្ច។

