ឯកឧត្តម លីវ សុភក្រ្តា រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ដើម្បីនាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច និងលោកជំទាវ ចម ក្រស្នា ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងអធិការកិច្ច និងសប្បុរសជននានា ដែលរួមមាន គ្រឿងឧបភោគបរិភោគ និងសម្ភារៈចាំបាច់នានា ប្រគល់ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ
ឯកឧត្តម លីវ សុភក្រ្តា រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ដើម្បីនាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច និងលោកជំទាវ ចម ក្រស្នា ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងអធិការកិច្ច និងសប្បុរសជននានា ដែលរួមមាន គ្រឿងឧបភោគបរិភោគ និងសម្ភារៈចាំបាច់នានា ប្រគល់ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ ដោយមានការទទួលស្វាគមន៍ពីសំណាក់ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ សម្រាប់ជួយដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក និងវីរៈកងទ័ពដ៏អង់អាចក្លាហានដែលបានលះបង់ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ពីការឈ្លានពានរបស់ថៃ។
ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦៕









