ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំវិទ្យាស្ថានជាតិអធិការកិច្ច ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារ ព្រមទាំងតាមដានលើលទ្ធផលការងារសម្រេចបាន និងបញ្ហាប្រឈមនានា ដើម្បីពង្រឹងប្រសិទ្ធភាពការងារឱ្យកាន់តែល្អប្រសើរឡើង។

|

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍ណែនាំសំខាន់ៗ ដល់ថ្នាក់ដឹកនាំវិទ្យាស្ថានទាំងអស់ ឱ្យបន្តខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងប្រសិទ្ធភាពនៃការបណ្តុះបណ្តាល ការអនុវត្តតួនាទីភារកិច្ច និងជំរុញការអនុវត្តផែនការសកម្មភាពដែលបានដាក់ចេញ ស្របតាម «យុទ្ធសាស្ត្រ ព៤ជ៤» របស់ក្រសួងអធិការកិច្ច ឱ្យសម្រេចបានសមិទ្ធផលសំខាន់ៗបន្ថែមទៀត ។

រាជធានីភ្នំពេញ៖ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦៕

H.E. SOK Soken, Minister of Inspection, chaired a meeting with the leaders of the National Institute of Inspection to review and discuss work progress, as well as to monitor achievements and challenges in order to further enhance work efficiency and effectiveness.

On that occasion, H.E. Minister provided key recommendations to all institute leaders to continue putting high efforts and attention into strengthening training efficiency, fulfilling their roles and duties, and driving the implementation of the set action plans in line with the Ministry of Inspection’s “S4P4” Strategy to achieve further significant accomplishments.

Phnom Penh, 18 May 2026

អត្ថបទទាក់ទង