ការចុះធ្វើអធិការកិច្ចលើការគ្រប់គ្រងរដ្ឋបាលនិងការផ្តល់សេវាសាធារណៈរបស់មន្ទីរអធិការកិច្ចខេត្តព្រៃវែង
លោក ផាតសុភិច ប្រធានមន្ទីរអធិការកិច្ចខេត្តព្រៃវែង បានដឹកនាំគណៈប្រតិភូ ចុះធ្វើអធិការកិច្ចលើការគ្រប់គ្រងរដ្ឋបាល ការផ្តល់សេវាសាធារណៈ ការប្រើប្រាស់ថវិការដ្ឋ ការអនុវត្តគម្រោងអភិវឌ្ឍន៍ឃុំ-សង្កាត់ និងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព នៅរដ្ឋបាលឃុំរោងដំរី និងរដ្ឋបាលឃុំជើងភ្នំ ស្ថិតក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង។
ខេត្តព្រៃវែង៖ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦៕






