ពិធីផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀននិងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោករបស់មន្ទីរអធិការកិច្ចខេត្តកំពង់ធំ

លោក ឈរដារ៉ា អនុប្រធានមន្ទីរអធិការកិច្ចខេត្តកំពង់ធំ បានដឹកនាំក្រុមការងារ សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ព្រមទាំងអាជ្ញាធរស្រុកស្ទោង រៀបចំពិធីផ្សព្វផ្សាយខ្លឹមសារសំខាន់ៗនៃច្បាប់ «ស្តីពីការត្រួតពិនិត្យគ្រឿងញៀន» និងច្បាប់ «ស្តីពីចរាចរណ៍ផ្លូវគោក» ជូនដល់អាជ្ញាធរមូលដ្ឋាន កងកម្លាំងនគរបាល លោកនាយកសាលា ប្រជាការពារ និងប្រជាពលរដ្ឋ សរុបចំនួន ១០៣នាក់ (ស្រី ២៥នាក់)។ ក្នុងកម្មវិធីនេះក៏មានការសួរ-ឆ្លើយសំណួរប្រគល់មួកសុវត្ថិភាពចំនួន ៥ និងការចែកខិត្តបណ្ណ ព្រមទាំងសៀវភៅពាក់ព័ន្ធច្បាប់ចរាចរណ៍ជាច្រើនច្បាប់ផងដែរ ដោយពិធីនេះបានប្រព្រឹត្តទៅនៅសាលាឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។

ខេត្តកំពង់ធំ៖ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦៕

អត្ថបទទាក់ទង