សកម្មភាពសម្របសម្រួលពិនិត្យនិងស្តាប់ការបំភ្លឺលើករណីព័ត៌មានដែលបានចុះផ្សាយរបស់មន្ទីរអធិការកិច្ចខេត្តកណ្តាល
លោកស្រី ព្រំសុខឃីម អនុប្រធានមន្ទីរអធិការកិច្ចខេត្តកណ្តាល បានដឹកនាំក្រុមការងារដោះស្រាយបណ្តឹង ជួបប្រជុំជាមួយតំណាងប្រជាសហគមន៍ឡូតិ៍នេសាទ និងមន្ត្រីជំនាញជលផលរដ្ឋបាលក្រុងសំពៅពូន ដើម្បីធ្វើការស្តាប់ការបំភ្លឺពាក់ព័ន្ធនឹងករណីព័ត៌មានដែលបានចុះផ្សាយលើបណ្តាញសារព័ត៌មាន អំពីការងារនៃការអនុវត្តច្បាប់ក្នុងតំបន់អភិរក្ស ស្ថិតក្នុងសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាល ដោយជំនួបនេះបានប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរអធិការកិច្ចខេត្តកណ្តាល។
ខេត្តកណ្តាល៖ ថ្ងៃទី២៦-២៧ ខែសីហា ឆ្នាំ២០២៦៕



