កិច្ចប្រជុំបច្ចេកទេសសម្រុះសម្រួលបញ្ចប់វិវាទដីធ្លី តាមនីតិវិធីសុរិយោដី និងបំពេញទម្រង់បែបបទចុះបញ្ជីផ្តល់កម្មសិទ្ធិជូនគូរភាគី មានទីតាំងស្ថិតនៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់

រសៀលថ្ងៃពុធ ១០កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបច្ចេកទេសសម្រុះសម្រួលបញ្ចប់វិវាទដីធ្លី តាមនីតិវិធីសុរិយោដី និងបំពេញទម្រង់បែបបទចុះបញ្ជីផ្តល់កម្មសិទ្ធិជូនគូរភាគី ដែលមានទីតាំងស្ថិតនៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ លើករណីពាក្យបណ្តឹងរបស់លោកស្រី ធី ចន្ថា និងលោក ធី សារ៉ាវុធ តំណាងឱ្យលោក ម៉ែន ធឿន រវាងឯកឧត្តមបណ្ឌិត ម៉ែន ដែន និងលោកជំទាវ ទូច ថាវី នៅសាលប្រជុំសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទីស្តីការក្រសួងអធិការកិច្ច។

កិច្ចប្រជុំនេះមានការចូលរួមសម្របសម្រួលពី ឯកឧត្តម សូខន ឫទ្ធីគុណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាង ឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី សាយ សំអាល់ និងឯកឧត្តម សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ តំណាង ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តមប្រធានគណៈប្រតិភូចុះអង្គេតស្រាវជ្រាវ និងឯកឧត្តម លោកជំទាវ លោក លោកស្រី អគ្គនាយក អភិបាលរង នៃគណៈអភិបាលខណ្ឌព្រែកព្នៅ ប្រធានការិយាល័យភូមិបាលខណ្ឌ ចៅសង្កាត់ ភាគីដើមបណ្តឹង និងចុងបណ្តឹង ចំនួន ៣០រូប៕

អត្ថបទទាក់ទង