កិច្ចប្រជុំអនុគណៈកម្មការផ្តល់គ្រឿងឥស្សរិយយស និងលិខិតសរសើរ
នារសៀលថ្ងៃចន្ទ ១៣កើត ខែមិគសិរ ឆ្នាំថោះ ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ លោកជំទាវ សុភ័គ្គ ថាវី រដ្ឋលេខាធិការ បានអញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មការផ្តល់គ្រឿងឥស្សរិយយស និងលិខិតសរសើរ ដើម្បីពិនិត្យអំពីវឌ្ឍនភាពការងារ ជាពិសេសបូកសរុបលទ្ធផល នៃការពិនិត្យនិងវាយតម្លៃលក្ខណៈសម្បត្តិមន្ត្រីរាជការដែលត្រូវផ្តល់ជូននូវគ្រឿងឥស្សរិយយសបណ្ណសរសើរ និងលិខិតសរសើរជូនសម្រាប់ឆ្នាំ២០២៣ ដើម្បីផ្តល់ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការក្នុងពេលសន្និបាតខាងមុខ នៅសាលប្រជុំសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទីស្តីការក្រសួងអធិការកិច្ច។