ឯកឧត្តម អាំង សុផានិត រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ ពង្រឹងរបៀបរបបការងារ និងបានដាក់ចេញនូវផែនការការងារមួយចំនួនដល់មន្ទីរអធិការកិច្ចខេត្តតាកែវ
ខេត្តតាកែវ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ – ឯកឧត្តម អាំង សុផានិត រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ ពង្រឹងរបៀបរបបការងារ និងបានដាក់ចេញនូវផែនការការងារមួយចំនួនដល់មន្ទីរអធិការកិច្ចខេត្តតាកែវ ដើម្បីអនុវត្តស្របតាមយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច ដោយមានការចូលរួមពី លោក ឯម រតន: ប្រធានមន្ទីរ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃមន្ទីអធិការកិច្ចខេត្តកាកែវ។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខរបស់ ឯកឧត្តមរដ្ឋមន្ត្រី ជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីអធិការកិច្ចខេត្តកាកែវផងដែរ។







