ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមក្នុង “វេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិកម្ពុជា ២០២៦” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិពរណ៍កោះពេជ្រ
ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមក្នុង “វេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិកម្ពុជា ២០២៦” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិពរណ៍កោះពេជ្រ។
វេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិកម្ពុជា ២០២៦ នាពេលនេះ គឺជាយន្តការដ៏មានសារៈសំខាន់ក្នុងការបង្ហាញពីភាពបើកចំហ និងភាពទាក់ទាញនៃបរិយាកាសវិនិយោគរបស់កម្ពុជា សំដៅកៀរគរគម្រោងវិនិយោគថ្មីៗ ពង្រឹងចំណងភាពជាដៃគូលើវិស័យឧស្សាហកម្ម និងហិរញ្ញវត្ថុ និងផ្តល់កាលានុវត្តភាពធុរកិច្ចរយៈពេលវែងជូនដល់សហគ្រាសក្នុងស្រុក និងដៃគូអន្តរជាតិ ដើម្បីរួមចំណែកកសាងមូលដ្ឋានសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនប្រកបដោយវិបុលភាព និងចីរភាព។
រាជធានីភ្នំពេញ៖ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦៕
—
H.E. SOK Soken, Minister of Inspection, attended the “Cambodia International Business and Investment Forum 2026” under the high presidency of Samdech Moha Borvor Thipadei HUN Manet, Prime Minister of the Kingdom of Cambodia, at the Koh Pich Convention and Exhibition Center.
This Cambodia International Business and Investment Forum 2026 serves as a vital mechanism to showcase the openness and attractiveness of Cambodia’s investment climate, aimed at attracting new investment projects, strengthening partnerships in the industrial and financial sectors, and providing long-term business opportunities for domestic enterprises and international partners to contribute to building a stronger national economic foundation with prosperity and sustainability.
Phnom Penh, November 27, 2026











