ប្រសាសន៍គន្លឹះឯកឧត្តមរដ្ឋមន្រ្តីក្រសួងអធិការកិច្ច៖ «សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់ទាំងនៅក្រសួង និងមន្ទីរអធិការកិច្ចរាជធានី ខេត្ត ចំពោះស្មារតីសាមគ្គីភាពផ្ទៃក្នុង ការសម្របសម្រួល ការលះបង់ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញតួនាទីភារកិច្ចរហូតសម្រេចបានសមិទ្ធផលសំខាន់ៗ ដើម្បីបុព្វហេតុស្ថាប័ននិងវិស័យអធិការកិច្ចរបស់យើង»

ប្រសាសន៍គន្លឹះឯកឧត្តមរដ្ឋមន្រ្តីក្រសួងអធិការកិច្ច៖ «សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់ទាំងនៅក្រសួង និងមន្ទីរអធិការកិច្ចរាជធានី ខេត្ត ចំពោះស្មារតីសាមគ្គីភាពផ្ទៃក្នុង ការសម្របសម្រួល ការលះបង់ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញតួនាទីភារកិច្ចរហូតសម្រេចបានសមិទ្ធផលសំខាន់ៗ ដើម្បីបុព្វហេតុស្ថាប័ននិងវិស័យអធិការកិច្ចរបស់យើង»។

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងអធិការកិច្ច ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាច្រើនរូប នៅទីស្តីការក្រសួង។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីការរៀបចំទុកដាក់ផ្ទះ សមិទ្ធផលនានា គំនិតផ្តួចផ្តើមថ្មីៗ ទិសដៅយុទ្ធសាស្ត្រ និងការកែទម្រង់សំខាន់ៗរបស់ក្រសួងអធិការកិច្ច ជាពិសេសការជំរុញបញ្ចប់ការរៀបចំឯកសារទស្សនាទាននៃច្បាប់ស្តីពីអធិការកិច្ចដែលមានលក្ខណៈជាប្រព័ន្ធ, ការជំរុញបញ្ចប់វិធាននិងនីតិវិធីប្រតិបត្តិនៃការងារអធិការកិច្ចនិងតាមដានការអនុវត្តច្បាប់ ព្រមទាំងការងារដោះស្រាយបណ្តឹង, ការរៀបចំយន្តការត្រួតពិនិត្យ តាមដាននិងវាយតម្លៃ និងការអនុវត្តយុទ្ធសាស្ត្រ «ព៤ជ៤» ដើម្បីចូលរួមលើកកម្ពស់អភិបាលកិច្ច និងការទាញយកទំនុកចិត្តរបស់ប្រជាពលរដ្ឋ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានរំលឹក និងចូលរួមអបអរសាទរការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះ ដោយទទួលបានលទ្ធផលជោគជ័យដ៏ធំធេងជាប្រវត្តិសាស្រ្ត។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍គន្លឹះសំខាន់ៗ ព្រមទាំងជំរុញឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ បន្តពង្រឹងសាមគ្គីភាពនិងកិច្ចសហការផ្ទៃក្នុង, បន្តពង្រឹងការដឹកនាំនិងការគ្រប់គ្រងការងារនៅគ្រប់អង្គភាព, បន្តរក្សាស្មារតីទទួលខុសត្រូវ ពង្រឹងបទបញ្ជាផ្ទៃក្នុងនិងក្រមសីលធម៌ និងបន្តលើកកម្ពស់គុណភាព និងប្រសិទ្ធភាពការងារឱ្យកាន់តែច្បាស់លាស់បន្ថែមទៀត ព្រមទាំងបានផ្ដល់ថវិកាឧបត្ថម្ភជូនថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក្នុងឱកាសព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ផងដែរ។

រាជធានីភ្នំពេញ៖ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦៕

—

Key Remarks by H.E. Minister of Inspection: “My gratitude to the leaders and officials at all levels, both at the Ministry and the Municipal and Provincial Departments of Inspection, for their spirit of internal solidarity, coordination, dedication, and high commitment in fulfilling their roles and duties to achieve significant accomplishments for the cause of our institution and the inspection sector.”

H.E. SOK Soken, Minister of Inspection, presided over a gathering with the leaders and civil servants of the Ministry of Inspection on the occasion of the upcoming Water Festival with the participation of leaders and civil servants at the Ministry. On that occasion, H.E. Minister highlighted internal housekeeping, various achievements, new initiatives, strategic directions, and key reforms of the Ministry of Inspection, particularly accelerating the finalization of a systematic concept note for the Law on Inspection, expediting the completion of standard operating procedures for inspection and monitoring regulatory compliance as well as complaint resolution, establishing monitoring, follow-up, and evaluation mechanisms, and implementing the “S4P4” Strategy to contribute to promoting governance and earning public trust.

At the same time, H.E. Minister also recalled and extended congratulations on the organization of the 20th Francophonie Summit hosted by Cambodia, which achieved a monumental and historic success, while providing key recommendations and urging all leaders and civil servants to continue strengthening internal solidarity and cooperation, enhancing leadership and work management across all units, maintaining a sense of responsibility, reinforcing internal regulations and ethics, and further elevating the clarity, quality, and effectiveness of their work, as well as presenting financial support to the leaders and civil servants on the occasion of the Water Festival.

Phnom Penh, November 19, 2026

សម្រាប់រូបភាពបន្ថែមសូមចុចLinkខាងក្រោម

https://www.facebook.com/share/p/18Gcq3bn58

អត្ថបទទាក់ទង