លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ជូនដល់ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស អាជា្ញធរភូមិឃុំស្រុក និងប្រជាពលរដ្ឋ សរុបចំនួន ៣៣៦អង្គ/នាក់ (ស្រី ១៥៨នាក់)
លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ជូនដល់ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស អាជា្ញធរភូមិឃុំស្រុក និងប្រជាពលរដ្ឋ សរុបចំនួន ៣៣៦អង្គ/នាក់ (ស្រី ១៥៨នាក់) ស្ថិតនៅសាលាស្រុកលំផាត់ ស្រុកលំផាត់ ខេត្តរតនគិរី ដោយរួមសហការជាមួយរដ្ឋបាលខេត្តរតនគិរី ដែលមានឯកឧត្ដម វ៉ាន់ សោភា អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តរតនគិរី ព្រមទាំងតំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដ។
ពិធីផ្សព្វផ្សាយច្បាប់នេះត្រូវបានរៀបចំឡើងស្របតាមយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច ក្នុងគោលបំណងបង្កើនការយល់ដឹងឱ្យកាន់តែស៊ីជម្រៅអំពីបទបញ្ញត្តិច្បាប់ចរាចរណ៍ និងជំរុញការគោរពច្បាប់ក្នុងសង្គមកម្ពុជាឱ្យកាន់តែប្រសើរឡើង ដើម្បីជៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ និងបង្កើនសេចក្តីសុខសុវត្ថិភាពដល់អ្នកធ្វើដំណើរតាមដងផ្លូវ។
ខេត្តរតនគិរី៖ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦៕








