ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការងារដោះស្រាយបណ្ដឹងតវ៉ានិងបណ្ដឹងបរិហារ
រាជធានីភ្នំពេញ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការងារដោះស្រាយបណ្ដឹងតវ៉ានិងបណ្ដឹងបរិហារ ដើម្បីពិភាក្សាលើបញ្ហាប្រឈម ដំណោះស្រាយ និងជំរុញការងារដោះស្រាយបណ្ដឹងតវ៉ានិងបណ្ដឹងបរិហារ ដែលមានភាពប្រទាក់ក្រឡាជាមួយអនុក្រុមការងារពង្រឹងការងារដោះស្រាយបណ្តឹងនៃក្រុមការងារតាមដាននិងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្តព៤ជ៤ ឱ្យមានលក្ខណៈពេញលេញនិងគ្រប់ជ្រុងជ្រោយ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃក្រសួងអធិការកិច្ច។
—
Phnom Penh, June 17, 2025 – H.E. Sok Soken, Minister of Inspection, chaired a meeting on the dispute resolution mechanism of the appeals and complaints to discuss challenges, identify solutions, and promote dispute resolution mechanisms of the appeals and complaints in coordination with the sub-working group for the dispute resolution mechanism of the working group for monitoring the implementation of the “S4P4” Strategy, ensuring a comprehensive and thorough approach. The meeting was attended by leaders and technical officials of the Ministry.











