ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានទទួលជួបសម្ដែងការគួរសម និងទទួលអំណោយសប្បុរសធម៌ពីប្រតិភូសភាពាណិជ្ជកម្មខេត្តហ៊ូណានប្រចាំនៅកម្ពុជា ដឹកនាំដោយ លោក Huang Liping នាយកប្រតិបត្តិនៃសភាពាណិជ្ជកម្មខេត្តហ៊ូណានប្រចាំនៅកម្ពុជា នៅទីស្ដីការក្រសួងអធិការកិច្ច។
រាជធានីភ្នំពេញ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ – ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានទទួលជួបសម្ដែងការគួរសម និងទទួលអំណោយសប្បុរសធម៌ពីប្រតិភូសភាពាណិជ្ជកម្មខេត្តហ៊ូណានប្រចាំនៅកម្ពុជា ដឹកនាំដោយ លោក Huang Liping នាយកប្រតិបត្តិនៃសភាពាណិជ្ជកម្មខេត្តហ៊ូណានប្រចាំនៅកម្ពុជា នៅទីស្ដីការក្រសួងអធិការកិច្ច។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ប្រតិភូសភាពាណិជ្ជកម្មខេត្តហ៊ូណានដែលបានយកចិត្តទុកដាក់ ជួយឧបត្ថម្ភគាំទ្រជាសម្ភារៈបរិក្ខារប្រើប្រាស់ចាំបាច់នានា សម្រាប់វីរកងទ័ព និងជនភៀសសឹកពីសង្គ្រាមនៅតាមខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។
—
Phnom Penh, August 11, 2025 – H.E. Sok Soken, Minister of Inspection, received a courtesy call and humanitarian donations from the delegation of the Hunan Provincial Chamber of Commerce in Cambodia, led by Mr. Huang Liping, Executive Director of the Hunan Provincial Chamber of Commerce in Cambodia, at the Ministry of Inspection.
On this occasion, H.E. Minister expressed his sincere gratitude to the delegation of the Hunan Provincial Chamber of Commerce for their thoughtful support of essential materials and supplies for the heroic armed forces and war-displaced persons in Preah Vihear and Oddar Meanchey provinces.





























