ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញជួបសំណេះសំណាលនិងសាកសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអធិការកិច្ចខេត្តព្រះវិហារ។
ខេត្តព្រះវិហារ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ – ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញជួបសំណេះសំណាលនិងសាកសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអធិការកិច្ចខេត្តព្រះវិហារ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងពីទស្សនវិស័យ និងវឌ្ឍនភាពនៃការពង្រឹងវិស័យអធិការកិច្ច ការចូលរួមយ៉ាងសកម្មពីមន្ទីរអធិការកិច្ចរាជធានីខេត្តដែលជាសេនាធិការអនុវត្តភារកិច្ចការងាររបស់ក្រសួង និងជាពិសេសការពង្រឹងសុខដុមនីយកម្មការងារក្នុងស្ថាប័នដើម្បីធានាបាននូវឯកភាព និងសាមគ្គីភាពផ្ទៃក្នុង ក្នុងគោលដៅពង្រឹងភាពថ្លៃថ្នូរ ក៏ដូចជាឧត្តមភាពស្ថាប័ន។
—
Preah Vihear, July 6, 2025 – H.E. Sok Soken, Minister of Inspection, presided over a meeting and extended greetings and well wishes to leaders and officials of the Preah Vihear Provincial Department of Inspection. On this occasion, H.E. Minister highlighted the vision and progress in strengthening the inspection sector, underscored the active participation of the capital and provincial departments of inspection as the front-line implementation force of the Ministry’s mandates, and particularly emphasized the importance of reinforcing institutional harmony and solidarity in order to ensure internal unity and cohesion, with the ultimate objective of upholding institutional dignity and excellence.
















