ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមក្នុង “ពិធីបើកពិព័រណ៍ខួប ១០០ឆ្នាំ បណ្ណសារដ្ឋានជាតិនៃកម្ពុជា (១៩២៦ – ២០២៦)” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមក្នុង “ពិធីបើកពិព័រណ៍ខួប ១០០ឆ្នាំ បណ្ណសារដ្ឋានជាតិនៃកម្ពុជា (១៩២៦ – ២០២៦)” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ពិព័រណ៍ខួប ១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា ដែលប្រារព្ធឡើងក្រោមមូលបទ «មួយសតវត្សរ៍នៃការចងចាំ ឆ្ពោះទៅរកការលើកកម្ពស់អត្តសញ្ញាណជាតិ» គឺជាព្រឹត្តិការណ៍វប្បធម៌ និងប្រវត្តិសាស្ត្រដ៏មានអត្ថន័យ ដែលរាជរដ្ឋាភិបាលបានបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិរក្ស និងចងក្រងឯកសារជាតិ។ ពិធីបើកពិព័រណ៍នេះ ក៏ជាព្រឹត្តិការណ៍អមមួយ ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ក្នុងឆ្នាំ២០២៦នេះផងដែរ។

រាជធានីភ្នំពេញ៖ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦៕

—

H.E. SOK Soken, Minister of Inspection, attended the “Opening Ceremony of the 100th Anniversary Exhibition of the National Archives of Cambodia (1926-2026),” held under the high presidency of Samdech Moha Borvor Thipadei HUN Manet, Prime Minister of the Kingdom of Cambodia.

The 100th Anniversary Exhibition of the National Archives of Cambodia, organized under the theme “A Century of Memory Toward Promoting National Identity,” represents a deeply meaningful cultural and historical event that highlights the Royal Government’s continued high attention to preserving and compiling national documents. The opening ceremony of this exhibition also serves as a side event on the occasion of Cambodia hosting the 20th Francophonie Summit in 2026.

Phnom Penh, November 4, 2026

អត្ថបទទាក់ទង