កិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងប្រចាំសប្តាហ៍ ក្រោមអធិបតីភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច

នៅសាលប្រជុំ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នាទីស្តីការក្រសួង នាព្រឹកថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣, ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ជាមួយថ្នាក់ដឹកនាំក្រសួង ដើម្បីតាមដានវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត ដោយមានការចូលរួមពីលោកជំទាវរដ្ឋលេខាធិការប្រចាំការ និងឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធានវិទ្យាស្ថានជាតិអធិការកិច្ច និងឯកឧត្តម លោក លោកស្រីជាប្រធាននាយកដ្ឋាន សរុបចំនួន ៥០រូប។

អត្ថបទទាក់ទង