ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងសម្រេចលើសេចក្ដីព្រាងប្រកាសស្ដីពីបទបញ្ជាផ្ទៃក្នុងរបស់ក្រសួងអធិការកិច្ច
ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងសម្រេចលើសេចក្ដីព្រាងប្រកាសស្ដីពីបទបញ្ជាផ្ទៃក្នុងរបស់ក្រសួងអធិការកិច្ច សេចក្ដីព្រាងប្រកាសស្ដីពីរូបសញ្ញានិងត្រារបស់វិទ្យាស្ថានជាតិអធិការកិច្ច និងសេចក្ដីព្រាងប្រកាសស្ដីពីរូបសញ្ញានិងត្រារបស់មន្ទីរអធិការកិច្ចរាជធានី-ខេត្ត ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងអធិការកិច្ច និងមានការអញ្ជើញចូលរួមពីប្រធាន និងតំណាង មន្ទីរអធិការកិច្ចទាំង២៥ រាជធានី-ខេត្ត តាមប្រព័ន្ធអនឡាញ នៅទីស្ដីការក្រសួង។
ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំសហការគ្នាយ៉ាងសកម្ម ក្នុងការពិនិត្យនិងកែសម្រួលសេចក្តីព្រាងឯកសារទាំងនេះ រហូតសម្រេចបានលទ្ធផលជាស្ថាពរ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការសម្រេចបាននូវលិខិតបទដ្ឋានគតិយុត្តដ៏មានសារៈសំខាន់ទាំង ៣ នេះ គឺជាសមិទ្ធផលថ្មីក្នុងការបំពេញបន្ថែម និងគាំទ្រការងាររបស់ក្រសួងឱ្យកាន់តែមានភាពពេញលេញ ដែលសមិទ្ធផលទាំងនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការងារឱ្យកាន់តែមានប្រសិទ្ធភាព និងច្បាស់លាស់ ទាំងនៅថ្នាក់ជាតិ និងនៅតាមបណ្តាមន្ទីរអធិការកិច្ចរាជធានី-ខេត្តទាំងអស់ ដែលនេះគឺជាការរួមចំណែកយ៉ាងសកម្មក្នុងការជំរុញការធ្វើទំនើបកម្មស្ថាប័ន ស្របតាមយុទ្ធសាស្ត្រ «ព៤ជ៤» របស់ក្រសួងអធិការកិច្ច។
រាជធានីភ្នំពេញ៖ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦៕
—
H.E. SOK Soken, Minister of Inspection, chaired a meeting to review, discuss, and approve the Draft Prakas on the Internal Regulations of the Ministry of Inspection, the Draft Prakas on the Logo and Seal of the National Institute of Inspection, and the Draft Prakas on the Logo and Seal of the Municipal-Provincial Departments of Inspection, with the participation of leaders and officials of the Ministry, alongside the heads and representatives of all 25 Municipal-Provincial Departments via online platform, at the Ministry.
Speaking at the meeting, H.E. Minister appreciated and expressed his deep gratitude to all relevant leaders and officials for their active cooperation in reviewing and revising these draft documents until final results were achieved with a high sense of responsibility.
At the same time, H.E. Minister emphasized that achieving these three highly important legal instruments represents a new milestone in supplementing and supporting the Ministry’s work to be more comprehensive, which will play a crucial role in enhancing efficiency and clarity at both the national level and across all Municipal-Provincial Departments of Inspection, actively contributing to advancing institutional modernization in line with the Ministry of Inspection’s ‘S4P4’ Strategy.
Phnom Penh, 11 June 2026
























