ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលរួមមាន គ្រឿងឧបភោគបរិភោគ និងសម្ភារៈចាំបាច់នានា ប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប
ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលរួមមាន គ្រឿងឧបភោគបរិភោគ និងសម្ភារៈចាំបាច់នានា ប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប ដោយមានការទទួលស្វាគមន៍ពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប សម្រាប់ជួយដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកដែលបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ព្រមទាំងប្រគល់ជូនកងទ័ព នៃយោធភូមិភាគទី៤ ក្នុងភូមិសាស្ត្រខេត្តសៀមរាប សម្រាប់រួមចំណែកគាំទ្រដល់វីរៈកងទ័ពដ៏អង់អាចក្លាហានក្នុងការការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជា ពីការឈ្លានពានរបស់ថៃ។ បេសកកម្មមនុស្សធម៌ និងការរួមចំណែកគាំទ្រដល់វីរៈកងទ័ពដ៏អង់អាចក្លាហាននេះ ក៏មានការចូលរួមបរិច្ចាគពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកនៃក្រសួងអធិការកិច្ច សប្បុរសជននានា និងក្រុមហ៊ុនមួយចំនួនរួមមាន ក្រុមហ៊ុន សោម៉ាគ្រុប (SOMA Group), ក្រុមហ៊ុន VATTANAC BREWERY CO., LTD, ក្រុមហ៊ុន OUDONG INTERNATIONAL DEVELOPMENT (CAMBODIA) CO., LTD., ក្រុមហ៊ុន LY LY FOOD INDUSTRY CO., LTD., និង ASEAN Group។ កាយវិការដ៏សប្បុរស និងទឹកចិត្តស្នេហាជាតិនេះ គឺជាសក្ខីភាពនៃសាមគ្គីភាពរបស់ខ្មែរជួយខ្មែរ ក្នុងបុព្វហេតុការពារជាតិ និងជួយសង្គ្រោះប្រជាជន។
ខេត្តសៀមរាប៖ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥៕
—
H.E. SOK Soken, Minister of Inspection, led a delegation of the Ministry of Inspection to extend warm regards and deliver precious humanitarian assistance from Samdech Akka Moha Sena Padei Techo HUN Sen, President of the Senate of the Kingdom of Cambodia, Samdech Kittiprittbandit BUN Rany Hun Sen, and Samdech Moha Borvor Thipadei HUN Manet, Prime Minister of the Kingdom of Cambodia, and the First Lady Lok Chumteav Dr. PICH Chanmony Hun Manet, comprising food supplies and other essential materials, to the Siem Reap Provincial Administration, upon the official reception by H.E. PRAK Sophoan, Governor of the Siem Reap Provincial Administration, for distribution to displaced citizens who have been evacuated to safe areas, as well as to the armed forces of Military Region 4 stationed in Siem Reap Province, in support of the brave frontline troops safeguarding Cambodia’s sovereignty and territorial integrity against Thai aggression. This humanitarian mission and support for the brave armed forces also received generous contributions from the leaders, civil servants and staff of the Ministry of Inspection, along with various donors and companies including SOMA Group, VATTANAC BREWERY CO., LTD., OUDONG INTERNATIONAL DEVELOPMENT (CAMBODIA) CO., LTD., LY LY FOOD INDUSTRY CO., LTD., and ASEAN Group. This generous gesture and profound sense of patriotism stand as a testament to the spirit of solidarity among Cambodians in helping Cambodians, in the cause of national defense and humanitarian assistance to the people.
Siem Reap, 19 December 2025


























