ពិធីប្រគល់-ទទួលកុំព្យូទ័រ ជូនដល់ក្រសួងអធិការកិច្ច ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត និងឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់
ថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រួមជាមួយ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលកុំព្យូទ័រ និងសម្ភារៈបច្ចេកវិទ្យាគាំទ្រដល់ការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថលចំនួន ១៨៨គ្រឿង ដែលផ្ដល់ដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជូនដល់ក្រសួងអធិការកិច្ច នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។