កិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងប្រចាំសប្តាហ៍ ដើម្បីតាមដានត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងាររបស់ក្រសួងអធិការកិច្ច ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់
នៅស្តីការក្រសួងអធិការកិច្ច សាលប្រជុំសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នាព្រឹកថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងប្រចាំសប្តាហ៍ ដើម្បីតាមដានត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងាររបស់ក្រសួងអធិការកិច្ច ព្រមទាំងស្តាប់របាយការណ៍សង្ខេប ចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម និងសំណូមពរ របស់នាយកដ្ឋានជំនាញ នៃអគ្គនាយកដ្ឋានទាំង៣ និងមន្ទីររាជធានីខេត្ត ចំណុះក្រសួងអធិការកិច្ច។
កិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាទីប្រឹក្សា អគ្គនាយក អគ្គនាយករង និងប្រធាននាយកដ្ឋាន និងក៏មានការអញ្ជើញចូលរួមពីមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រាជធានី ខេត្តទាំង២៥ តាមប្រព័ន្ធវីដេអូបញ្ជូនរូបភាព និងសំលេង ZOOM៕
![](https://inspection.gov.kh/wp-content/uploads/2024/03/១-1-1024x683.jpg)
![](https://inspection.gov.kh/wp-content/uploads/2024/03/២-1-1024x683.jpg)
![](https://inspection.gov.kh/wp-content/uploads/2024/03/៥-1-1024x683.jpg)
![](https://inspection.gov.kh/wp-content/uploads/2024/03/៤-1-1024x683.jpg)
![](https://inspection.gov.kh/wp-content/uploads/2024/03/៣-1-1024x636.jpg)
![](https://inspection.gov.kh/wp-content/uploads/2024/03/៦-1-1024x607.jpg)
![](https://inspection.gov.kh/wp-content/uploads/2024/03/៧-1-1024x644.jpg)
![](https://inspection.gov.kh/wp-content/uploads/2024/03/៨-1-1024x519.jpg)
![](https://inspection.gov.kh/wp-content/uploads/2024/03/៩-1-1024x545.jpg)
![](https://inspection.gov.kh/wp-content/uploads/2024/03/១០-2-1024x519.jpg)
![](https://inspection.gov.kh/wp-content/uploads/2024/03/១១-1-1024x627.jpg)
![](https://inspection.gov.kh/wp-content/uploads/2024/03/១២-1-1024x664.jpg)
![](https://inspection.gov.kh/wp-content/uploads/2024/03/១៣-2-1024x620.jpg)
![](https://inspection.gov.kh/wp-content/uploads/2024/03/១៤-2-1024x683.jpg)
![](https://inspection.gov.kh/wp-content/uploads/2024/03/១៥-2-1024x629.jpg)
![](https://inspection.gov.kh/wp-content/uploads/2024/03/១៦-2-1024x681.jpg)
![](https://inspection.gov.kh/wp-content/uploads/2024/03/១៧-2-1024x559.jpg)
![](https://inspection.gov.kh/wp-content/uploads/2024/03/១៨-2-1024x576.jpg)
![](https://inspection.gov.kh/wp-content/uploads/2024/03/១៩-1-1024x576.jpg)
![](https://inspection.gov.kh/wp-content/uploads/2024/03/២០-2-1024x576.jpg)
![](https://inspection.gov.kh/wp-content/uploads/2024/03/២១-2-1024x683.jpg)