ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងាររបស់អនុក្រុមការងារពង្រឹងការងារអធិការកិច្ច និងតាមដានការអនុវត្តច្បាប់

រាជធានីភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងាររបស់អនុក្រុមការងារពង្រឹងការងារអធិការកិច្ច និងតាមដានការអនុវត្តច្បាប់ នៃក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្រ ព៤ជ៤ របស់ក្រសួងអធិការកិច្ច ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការជាច្រើនរូប នៅទីស្ដីការក្រសួងអធិការកិច្ច។

អង្គប្រជុំបានពិភាក្សា និងផ្តល់យោបល់យ៉ាងផុលផុស ដើម្បីចូលរួមពង្រឹងសមត្ថភាពមន្រ្តីអធិការកិច្ច ការងារតាមដានការអនុវត្តច្បាប់និងការងារអធិការកិច្ច ការងាររបស់គណៈប្រតិភូអធិការកិច្ច និងពិនិត្យវឌ្ឍនភាពការរៀបចំលិខិតបទដ្ឋានគតិយុត្តនានារបស់អនុក្រុមការងារ សំដៅចូលរួមពង្រឹងប្រព័ន្ធការងារអធិការកិច្ចឱ្យមានលក្ខណៈពេញលេញ និងប្រសើរឡើងបន្ថែមទៀត។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឱ្យថ្នាក់ដឹកនាំត្រូវខិតខំជំរុញការងាររបស់អនុក្រុមការងារខាងលើ ដោយគិតគូរឱ្យបានពេញលេញ និងប្រទាក់ក្រឡានៃប្រព័ន្ធការងារអធិការកិច្ច ស្របតាមយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច។

Phnom Penh, October 22, 2025 – H.E. Sok Soken, Minister of Inspection, presided over a meeting to review and monitor the progress of the Sub-Working Group on Strengthening Inspection Work and Law Enforcement Monitoring of the Working Group for Monitoring the Implementation of the Ministry’s “S4P4” Strategy, with the participation of leaders and officials at the Ministry of Inspection.

The meeting discussed and shared constructive inputs to strengthen the capacity of inspection officials, the monitoring of law enforcement and inspection work, and the performance of inspection delegations, and review the progress of drafting key legal documents of the Sub-Working Group, with the aim of strengthening the inspection work system to be more comprehensive and effective.

On this occasion, H.E. Minister advised leaders to continue driving the work of the above-mentioned Sub-Working Group with thorough and consistent consideration of the inspection work system, in line with the Ministry’s “S4P4” Strategy.

May be an image of text
May be an image of table, dais and text
May be an image of one or more people and text
May be an image of text
May be an image of text
May be an image of dais and text
May be an image of text

អត្ថបទទាក់ទង