ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាពការងារសំខាន់ៗរបស់ក្រសួង ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាច្រើនរូប នៅទីស្ដីការក្រសួងអធិការកិច្ច។

រាជធានីភ្នំពេញ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ – ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាពការងារសំខាន់ៗរបស់ក្រសួង ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាច្រើនរូប នៅទីស្ដីការក្រសួងអធិការកិច្ច។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឱ្យថ្នាក់ដឹកនាំ ត្រូវខិតខំជំរុញការរៀបចំឯកសារទស្សនទានស្តីពីការរៀបចំច្បាប់ស្តីពីអធិការកិច្ច ស្របតាមលិខិតលេខ ៩០១ សជណ.មទ ចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ របស់ទីស្តីការគណៈរដ្ឋមន្រ្តី សំដៅឈានទៅបញ្ចប់ការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីអធិការកិច្ចឱ្យមានលក្ខណៈពេញលេញ និងគ្រប់ជ្រុងជ្រោយ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនអង្គប្រជុំនូវលទ្ធផលជាវិជ្ជមាននៃកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងឯកសារក្របខ័ណ្ឌនិងវិធាននៃប្រព័ន្ធសវនកម្មផ្ទៃក្នុង និងអធិការកិច្ច ដែលបានប្រព្រឹត្តទៅកាលពីពេលថ្មីៗនេះ។

ជាមួយគ្នានេះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើឱ្យមានការចូលរួម ប្រកបដោយភាពសកម្ម និងបុរេសកម្មពីថ្នាក់ដឹកនាំ និងអង្គភាពពាក់ព័ន្ធទាំងអស់ក្នុងការជំរុញការងារសំខាន់ៗរបស់ក្រសួងឱ្យទទួលបានលទ្ធផលជាបន្ដបន្ទាប់ទៀត។

Phnom Penh, August 7, 2025 – H.E Sok Soken, Minister of Inspection, presided over the weekly meeting to review and monitor the progress of the Ministry’s key tasks, with the participation of leaders and officials, at the Ministry.

On this occasion, H.E. Minister advised leaders to exert greater efforts in advancing the preparation of the concept paper on the Law on Inspection in accordance with Letter No. 901, dated 27 May 2025, from the Office of the Council of Ministers, aiming to ensure the completion of the thorough and comprehensive Draft Law on Inspection.

H.E. Minister took this opportunity to brief the meeting on the positive outcomes of the recent meeting of the Economic and Financial Policy Committee, which was convened to review, discuss, and provide inputs on the draft framework and internal audits and inspection measures.

Furthermore, H.E. Minister called for active and proactive participation from the leaders and all relevant units in promoting the Ministry’s key priorities to ensure continued and sustained results.

May be an image of 17 people and text
May be an image of 1 person and text
May be an image of 3 people, table and dais
May be an image of 1 person and text
May be an image of 10 people and text
May be an image of 3 people
May be an image of 6 people and text
May be an image of 5 people and text
May be an image of 4 people
May be an image of 5 people and text
May be an image of 12 people and text
May be an image of 14 people and text
May be an image of 14 people and text
May be an image of 1 person and text
May be an image of 7 people and text
May be an image of 8 people and text
May be an image of 9 people and text
May be an image of 11 people, dais, newsroom and text
May be an image of 13 people and text
May be an image of 9 people, dais and text
May be an image of 14 people, newsroom and text
May be an image of 11 people and text
May be an image of 6 people, dais and text
May be an image of 5 people and text
May be an image of 6 people and text
May be an image of 4 people
May be an image of 3 people, people studying, table, dais and text
May be an image of 3 people, people studying, table, dais and text

អត្ថបទទាក់ទង