ឯកឧត្តម អ៊ុន វ៉ាល់ឡឺរ៉ូ រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងជាប្រធានអនុក្រុមការងារពង្រឹងការងារដោះស្រាយបណ្ដឹង
រាជធានីភ្នំពេញ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ – ឯកឧត្តម អ៊ុន វ៉ាល់ឡឺរ៉ូ រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងជាប្រធានអនុក្រុមការងារពង្រឹងការងារដោះស្រាយបណ្ដឹង បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យពិភាក្សាអំពីការបែងចែកភារកិច្ចជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការ សេចក្តីព្រាងប្រកាសស្តីពីគោលការណ៍ណែនាំគណៈប្រតិភូ អង្កេតស្រាវជ្រាវនិងដោះស្រាយបណ្តឹង និងសេចក្តីណែនាំស្តីពីការពង្រឹងរបៀបរបបការងារអង្កេតស្រាវជ្រាវនិងដោះស្រាយបណ្តឹងរបស់អនុក្រុមការងារដោះស្រាយបណ្តឹង ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាអនុប្រធាន ទីប្រឹក្សា និងសមាជិក សមាជិកា នៃអនុក្រុមការងារពង្រឹងការងារដោះស្រាយបណ្ដឹង នៃក្រុមការងារតាមដាននិងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្រ ព៤ជ៤ នៅទីស្ដីការក្រសួង។






