ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងាររបស់អនុក្រុមការងារតាក់តែងសេចក្ដីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត នៃក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្រ ព៤ជ៤ របស់ក្រសួងអធិការកិច្ច
រាជធានីភ្នំពេញ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងាររបស់អនុក្រុមការងារតាក់តែងសេចក្ដីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត នៃក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្រ ព៤ជ៤ របស់ក្រសួងអធិការកិច្ច ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការជាច្រើនរូប នៅទីស្ដីការក្រសួងអធិការកិច្ច។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់អនុក្រុមការងារតាក់តែងសេចក្ដីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ត្រូវខិតខំពន្លឿនការរៀបចំឯកសារទស្សនទានស្តីពីការរៀបចំច្បាប់ស្តីពីអធិការកិច្ច និងពិនិត្យលើសេចក្ដីព្រាងលិខិតបទដ្ឋានគតិយុត្តគាំទ្រសំខាន់ៗរបស់ក្រសួង ព្រមទាំងការអនុវត្តផែនការសកម្មភាព ស្របតាមយុទ្ធសាស្រ្ត ព៤ជ៤ ឱ្យកាន់តែពេញលេញបន្ថែមទៀត។
—
Phnom Penh, October 21, 2025 – H.E. Sok Soken, Minister of Inspection, chaired a meeting to review and monitor the progress of the sub-working group for drafting laws and legal documents of the working group for monitoring the implementation of the Ministry’s “S4P4” Strategy, with the participation of leaders and officials at the Ministry of Inspection.
On this occasion, H.E. Minister advised the sub-working group for drafting laws and legal documents to accelerate the preparation of the Concept Note for the Law on Inspection, review key supporting legal drafts of the Ministry, and fully implement the action plans in strict accordance with the “S4P4” strategy.







