ឯកឧត្តម យី ម៉ៅ អនុរដ្ឋលេខាធិការក្រសួងអធិការកិច្ច តំណាងឯកឧត្តម អ៊ុន វ៉ាល់ឡឺរ៉ូ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើពាក្យបណ្ដឹងស្នើសុំអន្ដរាគមន៍របស់ប្រជាពលរដ្ឋខេត្តព្រះសីហនុ
ឯកឧត្តម យី ម៉ៅ អនុរដ្ឋលេខាធិការក្រសួងអធិការកិច្ច តំណាងឯកឧត្តម អ៊ុន វ៉ាល់ឡឺរ៉ូ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើពាក្យបណ្ដឹងស្នើសុំអន្ដរាគមន៍របស់ប្រជាពលរដ្ឋខេត្តព្រះសីហនុ ដើម្បីធានាការដោះស្រាយបណ្តឹងដោយរលូនប្រកបដោយប្រសិទ្ធភាព និងការការពារសិទ្ធិប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច ដោយមានការចូលរួមពីអនុប្រធាននិងសមាជិកគណៈប្រតិភូ អភិបាលរងខេត្ត មន្ទីរនិងអង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញជាច្រើនរូប នៅសាលាខេត្តព្រះសីហនុ។
ខេត្តព្រះសីហនុ៖ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥៕









