បន្ទាប់ពីបានចុះសួរសុខទុក្ខ និងនាំយកអំណោយប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប សម្រាប់ជួយដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក និងវីរៈកងទ័ព នៃយោធភូមិភាគទី៤ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានបន្តដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ទៅកាន់ប្រាសាទអង្គរវត្ត

បន្ទាប់ពីបានចុះសួរសុខទុក្ខ និងនាំយកអំណោយប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប សម្រាប់ជួយដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក និងវីរៈកងទ័ព នៃយោធភូមិភាគទី៤ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានបន្តដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ទៅកាន់ប្រាសាទអង្គរវត្ត (លោកតារាជ) ដើម្បីបួងសួងសុំសេចក្តីសុខសន្តិភាព និងភាពល្អប្រសើរឡើងវិញនូវស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋភៀសសឹកទាំងអស់អាចវិលត្រឡប់ទៅកាន់លំនៅឋានវិញដោយសុវត្ថិភាព ហើយក្មួយៗសិស្សានុសិស្សអាចត្រឡប់ទៅបន្តការសិក្សានៅតាមសាលារៀនវិញប្រកបដោយស្នាមញញឹម ជាពិសេសសូមបួងសួងដល់បារមីថែរក្សាទឹកដី សូមប្រសិទ្ធពរជ័យជូនដល់កងកម្លាំងប្រដាប់អាវុធជួរមុខទាំងអស់ឱ្យមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងមានស្មារតីរឹងមាំក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីនៃមាតុភូមិកម្ពុជាឱ្យបានគង់វង្ស។

ខេត្តសៀមរាប៖ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥៕

Following the visit to extend warm regards and deliver precious humanitarian assistance to the Siem Reap Provincial Administration for distribution to displaced citizens and the armed forces of Military Region 4, H.E. SOK Soken, Minister of Inspection, continued to lead the delegation of the Ministry of Inspection to Angkor Wat Temple (Lok Ta Reach) to offer prayers for peace, stability, and the restoration of improved conditions along the Cambodia–Thailand border, so that all displaced citizens may safely return to their homes and students may resume their studies with smiles and peace of mind, and, in particular, to pray to the sacred guardian spirits of the land to offer blessings upon all frontline armed forces, granting them good health, strength, and unwavering morale in safeguarding the sovereignty and territorial integrity of the Cambodian motherland.

Siem Reap, 19 December 2025

អត្ថបទទាក់ទង