ឯកឧត្តម ឆេង សារឿន រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលជំនាញអធិការកិច្ចជំនាន់៧ វគ្គ៤ ដែលរៀបចំដោយវិទ្យាស្ថានជាតិអធិការកិច្ច និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការមកពីក្រសួងអធិការកិច្ច ក្រសួង-ស្ថាប័ននានា និងរដ្ឋបាលរាជធានី-ខេត្ត សរុបប្រមាណ៥២នាក់ នៅទីស្ដីការក្រសួង។

|

ថ្លែងក្នុងពិធីដ៏មានសារៈសំខាន់នេះ ឯកឧត្តមរដ្ឋលេខាធិការ បានរំលេចពីសាវតា និងសារៈសំខាន់នៃស្ថាប័នអធិការកិច្ចដែលមានតួនាទីស្នូលក្នុងការចូលរួមការលើកកម្ពស់អភិបាលកិច្ច និងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ ព្រមទាំងបានសង្កត់ធ្ងន់ថា ការងារអធិការកិច្ចមានលក្ខណៈស្មុគស្មាញដែលទាមទារឱ្យមន្ត្រីមានសមត្ថភាពវិជ្ជាជីវៈខ្ពស់។ ឯកឧត្តមរដ្ឋលេខាធិការបានបន្ថែមថា វគ្គបណ្តុះបណ្តាលនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្រ្តី ក៏ដូចជាថ្នាក់ដឹកនាំក្រសួងអធិការកិច្ច ដើម្បីចូលរួមបង្កើនសមត្ថភាពវិជ្ជាជីវៈមន្រ្តីអធិការកិច្ច បង្កើនទំនាក់ទំនងជិតស្និទ្ធរវាងមន្ត្រីអធិការកិច្ច និងផ្តល់ការគាំទ្រដល់អង្គភាពអធិការកិច្ចក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលដៅលើកកម្ពស់សមត្ថភាពនិងពង្រឹងប្រសិទ្ធភាពការងាររបស់មន្រ្តីអធិការកិច្ច សំដៅចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចឱ្យកាន់តែរីកចំរើនបន្ថែមទៀត។

រាជធានីភ្នំពេញ៖ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦៕

សម្រាប់រូបភាពបន្ថែមសូមចុចLinkខាងក្រោម

https://www.facebook.com/share/p/1DhRKSC3TQ

អត្ថបទទាក់ទង