ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា នៃសាលាបឋមសិក្សាសំរោង ស្ថិតនៅភូមិសំរោង ឃុំរមេញ ស្រុកកោះអណ្ដែត ខេត្តតាកែវ

ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា នៃសាលាបឋមសិក្សាសំរោង ស្ថិតនៅភូមិសំរោង ឃុំរមេញ ស្រុកកោះអណ្ដែត ខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ពិធីសម្ពោធនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់វិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្សនៅតាមមូលដ្ឋាន។ សមិទ្ធផលអគារសិក្សាថ្មីនេះ មិនត្រឹមតែជួយសម្រួលដល់ការសិក្សារបស់សិស្សានុសិស្ស និងការបង្រៀនរបស់លោកគ្រូ អ្នកគ្រូ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងគុណភាពអប់រំ ប្រកបដោយសុវត្ថិភាព និងផាសុកភាព។

ស្របពេលជាមួយគ្នានេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ ក៏បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពការងារនៅមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកបាទី ព្រមទាំងបានជួបសំណេះសំណាលយ៉ាងស្និទ្ធស្នាលជាមួយប្អូនៗសិស្សានុសិស្សផងដែរ។ សមិទ្ធផលមជ្ឈមណ្ឌលនេះ គឺជាផ្លែផ្កា និងជាស្នាដៃថ្មីមួយទៀតកើតចេញពីការខិតខំប្រឹងប្រែងជំរុញយ៉ាងសកម្មរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រោមការដឹកនាំរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីកសាង និងអភិវឌ្ឍធនធានមនុស្សផ្នែកឌីជីថលនៅមូលដ្ឋាន។

ខេត្តតាកែវ៖ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦៕

H.E. SOK Soken, Minister of Inspection, attended the official inauguration ceremony of the new school building at Samraong Primary School, located in Samraong Village, Romenh Commune, Koh Andet District, Takeo Province, under the presidency of H.E. HUN Many, Deputy Prime Minister and Minister of Civil Service, representing Samdech Moha Borvor Thipadei HUN Manet, Prime Minister of the Kingdom of Cambodia.

This inauguration ceremony reflects the high attention paid by the Royal Government of Cambodia to promoting the education sector and human resource development at the local level. The new school building not only facilitates students’ learning and teachers’ instruction, but also contributes significantly to strengthening the quality of education in a safe and comfortable environment.

Concurrently, H.E. Deputy Prime Minister and the leaders conducted a visit to observe work progress at the Community Tech Center located in Bati District, while engaging in a warm and friendly interaction with students. The achievements of this center represent another fruitful result and new accomplishment arising from the active efforts of the Ministry of Post and Telecommunications, under the leadership of H.E. CHEA Vandeth, Minister of Post and Telecommunications, to build and develop local digital human resources.

Takeo, August 9, 2026

អត្ថបទទាក់ទង