ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍លទ្ធផលអធិការកិច្ចនៅតាមក្រសួង ស្ថាប័ន រងអធិការកិច្ច ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធ នៅទីស្ដីការក្រសួង

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍លទ្ធផលអធិការកិច្ចនៅតាមក្រសួង ស្ថាប័ន រងអធិការកិច្ច ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធ នៅទីស្ដីការក្រសួង។ ក្នុងឱកាសនោះ ថ្នាក់ដឹកនាំ បានរាយការណ៍អំពីរបាយការណ៍លទ្ធផលការងារអធិការកិច្ចជូនអង្គប្រជុំ ព្រមទាំងបានផ្តល់មតិយោបល់ និងធាតុចូលសំខាន់ៗ ដើម្បីរួមចំណែកពង្រឹងយន្តការការងារអធិការកិច្ចនិងតាមដានការអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ថ្លែងក្នុងអង្គប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់លើការពង្រឹងនីតិវិធីនៃការចុះអធិការកិច្ចនិងតាមដានការអនុវត្តច្បាប់ឱ្យកាន់តែមានភាពច្បាស់លាស់ និងបានសង្កត់ធ្ងន់លើយន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើរបាយការណ៍លទ្ធផលអធិការកិច្ចនិងតាមដានការអនុវត្តច្បាប់ឱ្យមានលក្ខណៈពេញលេញនិងជាប្រព័ន្ធ ព្រមទាំងបន្តខិតខំអនុវត្តតួនាទីភារកិច្ច ប្រកបដោយភាពបុរេសកម្ម ស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់ ស្របតាមលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធរបស់ក្រសួងជាធរមាន។

រាជធានីភ្នំពេញ៖ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦៕

H.E. SOK Soken, Minister of Inspection, chaired a meeting to review and discuss the inspection outcome reports of ministries and institutions subject to inspection, with the participation of relevant leaders and officials, at the ministry. On that occasion, the leaders presented the inspection findings to the meeting, while offering key inputs and suggestions to enhance inspection mechanisms and monitoring regulatory compliance.

Addressing the meeting, H.E. Minister instructed all relevant leaders and officials to remain dedicated to refining inspection procedures and monitoring regulatory compliance for greater clarity and efficiency and emphasized the importance of establishing a comprehensive and systematic framework for monitoring, reviewing, and evaluating inspection outcome reports, while urging everyone to perform their duties proactively, with high responsibility and strong solidarity, in compliance with existing legal and regulatory instruments of the ministry.

Phnom Penh, August 25, 2026

អត្ថបទទាក់ទង