កាតចុះតាមដានការអនុវត្តច្បាប់លើការគ្រប់គ្រងរដ្ឋបាលនិងការផ្តល់សេវាសាធារណៈរបស់មន្ទីរអធិការកិច្ចខេត្តកណ្តាល
លោក គាប៊ុនថន ប្រធានមន្ទីរអធិការកិច្ចខេត្តកណ្តាល បានដឹកនាំក្រុមការងារតាមដានការអនុវត្តច្បាប់ ចុះបើកការតាមដានការអនុវត្តច្បាប់លើការគ្រប់គ្រងរដ្ឋបាល ការផ្តល់សេវាសាធារណៈ ការអនុវត្តកិច្ចលទ្ធកម្មសាធារណៈ និងការប្រើប្រាស់ធនធានរបស់រដ្ឋ តាមបណ្តារដ្ឋបាលឃុំក្នុងភូមិសាស្ត្រស្រុកកៀនស្វាយ សម្រាប់ការិយបរិច្ឆេទ២០២៥ និងបណ្តាឆ្នាំពាក់ព័ន្ធ ដោយមានការចូលរួមពីលោកអភិបាលរងស្រុកកៀនស្វាយ ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកកៀនស្វាយ ខេត្តកណ្តាល។
ខេត្តកណ្តាល៖ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦៕







