ពិធីផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀននិងការយល់ដឹងអំពីអនាម័យបរិស្ថាននៅវិទ្យាល័យសុខអានសំរោង

លោក ឯមរតនៈ ប្រធានមន្ទីរអធិការកិច្ចខេត្តតាកែវ បានដឹកនាំមន្ត្រីរាជការនៃមន្ទីរ ចុះរៀបចំពិធីផ្សព្វផ្សាយ «ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក» និង «ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន» ព្រមទាំងបានធ្វើការណែនាំដើម្បីលើកកម្ពស់ការយល់ដឹងអំពីការសម្អាតអនាម័យបរិស្ថាន និងការទុកដាក់សំរាមឱ្យមានសណ្តាប់ធ្នាប់ ជូនដល់សិស្សានុសិស្សសរុបចំនួន ១១៣ នាក់ (ស្រី ៤២ នាក់) នៅវិទ្យាល័យ សុខ អាន សំរោង ស្ថិតក្នុងឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។

ខេត្តតាកែវ៖ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦៕

អត្ថបទទាក់ទង