ពិធីផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀននិងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកជូនដល់ប្រជាពលរដ្ឋក្នុងឃុំខ្សាច់អណ្តែតនិងឃុំហាន់ជ័យ

លោក អ៊នមុនទ្រី អនុប្រធានមន្ទីរអធិការកិច្ចខេត្តក្រចេះ ទទួលបន្ទុកដឹកនាំការងាររួម បានដឹកនាំមន្ត្រីរាជការនៃមន្ទីរ ចុះរៀបចំពិធីផ្សព្វផ្សាយ «ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន» និង «ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក» ដែលពិធីនេះបានប្រព្រឹត្តទៅនៅបរិវេណសាលាឃុំខ្សាច់អណ្តែត (ឃុំខ្សាច់អណ្តែត) និងនៅបរិវេណសាលាឃុំហាន់ជ័យ (ឃុំហាន់ជ័យ) ស្ថិតក្នុងស្រុកឆ្លូង ខេត្តក្រចេះ ដោយមានអ្នកចូលរួមសរុបចំនួន ១៩៥ នាក់។

ខេត្តក្រចេះ៖ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦៕

អត្ថបទទាក់ទង