ឯកឧត្តម ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ និងឯកឧត្តម សេង ម៉េងហុង រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំដំបូងជាមួយក្រុមជនបង្គោលផ្សព្វផ្សាយព័ត៌មាននៃអង្គភាពចំណុះក្រសួងអធិការកិច្ច និងមន្ទីរអធិការកិច្ចរាជធានី-ខេត្ត
ឯកឧត្តម ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ និងឯកឧត្តម សេង ម៉េងហុង រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំដំបូងជាមួយក្រុមជនបង្គោលផ្សព្វផ្សាយព័ត៌មាននៃអង្គភាពចំណុះក្រសួងអធិការកិច្ច និងមន្ទីរអធិការកិច្ចរាជធានី-ខេត្ត ដើម្បីជំរុញការផ្សព្វផ្សាយនូវសមិទ្ធផលសំខាន់ៗរបស់រាជរដ្ឋាភិបាល និងក្រសួងអធិការកិច្ច ព្រមទាំងសកម្មភាពការងាររបស់ថ្នាក់ដឹកនាំក្រសួង ក្នុងកិច្ចខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ច ជាពិសេស ក្នុងការអនុវត្តយុទ្ធសាស្រ្ត ព៤ជ៤ របស់ក្រសួងអធិការកិច្ច។
កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃក្រុមជនបង្គោលផ្សព្វផ្សាយព័ត៌មានក្រសួង នៅទីស្តីការក្រសួង និងមន្ទីរអធិការកិច្ចរាជធានី-ខេត្ត តាមប្រព័ន្ធអនឡាញ។
រាជធានីភ្នំពេញ៖ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦៕










