ឯកឧត្តម ហេង ចាន់ឌី រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងជាសមាជិកគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការជំនាញទទួលបន្ទុកតាមវិស័យ នៃគណៈកម្មាធិការដឹកនាំកែទម្រង់ច្បាប់

|

ឯកឧត្តម ហេង ចាន់ឌី រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងជាសមាជិកគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការជំនាញទទួលបន្ទុកតាមវិស័យ នៃគណៈកម្មាធិការដឹកនាំកែទម្រង់ច្បាប់ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការកំណត់និងពិពណ៌នាមុខតំណែងវិជ្ជាជីវៈច្បាប់ ក្រោមអធិបតីភាព ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) និង ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការជំនាញទទួលបន្ទុកវិស័យសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការពារជាតិ។

រាជធានីភ្នំពេញ៖ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦៕

អត្ថបទទាក់ទង